តាកែវ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងមេបញ្ជាការ កងអនុសេនាធំចល័ត។

លោកឧត្ដមសេនីយ៍ត្រីសេង មហា មេបញ្ជាការខេត្តបានអោយដឹងថាចំពោះខ្លឹមផ្សារដើម្បីផ្សព្វផ្សាយនៅពេលនេះមាន៤ចំនុចសំខាន់ៗ គឺ
១- ដកស្រង់បទពិសោធន៍ចំនុចខ្លាំង និងចំនុចខ្វះខាតក្នុងការអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលកន្លងមក(ទទួលបានលទ្ធផលល្អប្រសើរ)
២-ផ្សព្វផ្សាយខ្លឹមសារលម្អិតអំពី វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ដែលប្រារព្ធធ្វើឡើងនៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នាពេលកន្លងមក
៣-ផ្សព្វផ្សាយអំពីសភាពការថ្មីៗ របស់ជាតិ និងអន្តរជាតិ
៤-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើសOnlineScams,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង និងគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។តាកែវ

