អាជ្ញាធរ បាននិយាយថា ខ្យល់កួចកម្លាំងខ្លាំង បោកបក់នៅភាគខាងជើងនៃទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងមនុស្ស ៤នាក់ ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

ទីប្រជុំជន Ermont ចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងប៉ារីស បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារខ្យល់កួចភ្លាមៗនេះ។
មន្ត្រីក្នុងតំបន់ លោក Guirec Le Bras បានបញ្ជាក់ថា កម្មករសំណង់អាយុ ២៣ ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅលើការដ្ឋានសំណង់មួយ ហើយមនុស្ស ១០នាក់រងរបួស ដែល ៤ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អាជ្ញាធរ បានឱ្យដឹងថា ខ្យល់ព្យុះកំបុតត្បូង បោកបក់វាយប្រហារលើអគារមួយបណ្ដាលឱ្យរងការខូចខាត។ ខណៈរដ្ឋមន្ត្រីមហាផ្ទៃលោក Laurent Nunez បាននិយាយថា នេះជាព្យុះដែលខ្លាំងមិនធ្លាប់មាន។
របាយការណ៍ ពីអ្នកស្លាប់ និងរបួសបន្ថែម មិនទាន់ត្រូវបានរាយការណ៍នៅឡើយនោះទេ៕

ដោយ៖ ពេជ្រ