នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០៖០០នាទីព្រឹក ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យការងារគណនេយ្យ និងហិរញ្ញវត្ថុ និងការបិទបញ្ជីចំណូលចំណាយថវិកាឆ្នាំ២០២៥” របស់ក្រសួងទេសចរណ៍ ក្រោមអធិបតេយ្យភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។




