ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន សន្យាឈប់បាញ់គ្នា និងដោះស្រាយជម្លោះដោយចរចា

ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយដើម្បីបញ្ឈប់ការវាយប្រហារឆ្លងព្រំដែន និងជំរុញការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដីរបស់ភាគីទាំងពីរ ។ នេះបើតាមមន្ត្រីនៃភាគីទាំងពីរបានបញ្ជាក់ កាលពីថ្ងៃអាទិត្យ។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khawaja Asif បាននិយាយ កាលពីថ្ងៃអាទិត្យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យោងតាមកិច្ចព្រមព្រៀង ការវាយប្រហារពីប្រទេសអាហ្វហ្គានីស្ថាន លើដីប៉ាគីស្ថាននឹងបញ្ឈប់ភ្លាមៗ ។

លោក Asif បានបន្ថែមថា គណៈប្រតិភូមកពីភាគីទាំងពីរនឹងជួបប្រជុំគ្នាម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី ២៥ ខែតុលា ដើម្បីពិភាក្សាអំពីយន្តការលម្អិតសម្រាប់ការអនុវត្តបទឈប់បាញ់ និងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ។

អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដោយឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយ និងមានអត្ថន័យ បន្ទាប់ពីមានការចរចានៅរដ្ឋធានីដូហាកាតា។

ប្រទេសទាំងពីរ បានសន្យាដោះស្រាយវិវាទតាមរយៈការសន្ទនា និងជៀសវាងការផ្តោតគោលដៅវាយប្រហារគ្នាទៅវិញទៅមកលើកងកម្លាំងសន្តិសុខ ជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment