(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ អង្គការសមាគមខែ្មរកម្ពុជាក្រោមនៅកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បាននាំយកអំណោយ ជាស្បៀងអាហារ និងថវិកាជូនដល់ពលរដ្ឋខ្មែរប្រមាណ ២០០គ្រួសារ កំពុងរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ព្រះគ្រូវិនិយានុរ័ក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាម៉ិញ ដែលបាននិមន្តយកអំណោយ ជូនប្រជាពលរដ្ឋនាព្រឹកមិញនេះ បានមានសង្ឃដីកាថា ខ្មែរកម្ពុជាក្រោម និង ខ្មែរនៅកម្ពុជា គឺជាខ្មែរតែមួយ។ នៅពេលឃើញខ្មែរនៅកម្ពុជាជួបការលំបាក បងប្អូនខ្មែរក្រោមនៅគ្រប់ទីកន្លែងក៏បានរៃអង្គាសគ្នា ដើម្បីជួយរំលែកនូវការលំបាកទាំងឡាយ ហើយនេះជាទឹកព្រះទ័យ និងទឹកចិត្តរបស់បងប្អូនខ្មែរក្រោម ដែលតែងរួម សុខរួមទុក្ខជានិច្ចជាមួយបងប្អូនខ្មែរនៅកម្ពុជា។
ឯកឧត្ដម សាន សាង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ការធ្វើសកម្មភាព មនុស្សរបស់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនាពេលនេះ គឺជាការស្តែងឱ្យឃើញនូវស្មារតីសាមគ្គី និងការជួយយកអាសាគ្នាក្នុងគ្រាលំបាករវាងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋនៅកម្ពុជា ស្របតាមស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន គឺខ្មែរគ្រប់ទីកន្លែងជាខ្មែរតែមួយ។(AKP)








