លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ចង់ឱ្យក្រុមហ៊ុនថាមពលអាមេរិក និងអន្តរជាតិ វិនិយោគប្រាក់នៅក្នុងគម្រោងថាមពល ប្រេង ឧស្ម័ន និងនុយក្លេអ៊ែរនៅអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក ហ្សេលេនស្គី បាននិយាយថា គំនិតផ្តួចផ្តើមក្នុងវិស័យប្រេង ឧស្ម័ន និងថាមពលនុយក្លេអ៊ែរកំពុងត្រូវបានពិភាក្សានៅអ៊ុយក្រែន។
ការពិភាក្សានេះ មិនត្រឹមតែគ្របដណ្តប់លើគម្រោងដែលកំពុងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគម្រោងដែលបានគ្រោងទុកសម្រាប់អនាគតផងដែរ។
តាមសេចក្តីរាយការណ៍ លោក ហ្សេលេនស្គី បានជួបជាមួយអ្នកតំណាងរបស់ក្រុមហ៊ុន Bechtel, Fluence Energy, GE Vernova, Holtec International, Invenergy, Jacobs, Mercuria, Parsons, TechMet USA, Venture Global និង Westinghouse Electric Company ។
លោក បានធ្វើដំណើរទៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបពិភាក្សាជាមួយលោក ត្រាំ ។ ទន្ទឹមនោះ ក៏មានការអមដំណើរពីគណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Yulia Svyrydenko និងរួមទាំងប្រធានការិយាល័យ លោក Andrey Yermak ផងដែរ៕


ដោយ៖ ពេជ្រ