កម្ពុជាបញ្ជូនជនជាតិកូរ៉េខាងត្បូង៦៤នាក់ពាក់ព័ន្ធអំពើឆបោកតាមបច្ចេកវិទ្យា ទៅមាតុប្រទេសវិញ

មន្ត្រីអន្តោប្រវេសន៍កម្ពុជា នៅនៅវេលាពាក់កណ្ដាលអធ្រាត្រថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនជាតិកូរ៉េចំនួន ៦៤នាក់ ក្នុងនោះស្រី ៥នាក់ ដែលទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ឬ ត្រូវបានឃាត់ខ្លួនដោយសារបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជាប់បោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ត្រឡប់ទៅប្រទេសកំណើតវិញ ក្រោមកិច្ចសហការល្អពីស្ថានទូតកូរ៉េប្រចាំកម្ពុជា។

គួរឱ្យដឹងថាកម្ពុជាក៏ធ្លាប់បានបញ្ជូនជនជាតិកូរ៉េ១៨០នាក់ ត្រឡប់ទៅកាន់ប្រទេសកំណើតវិញផងដែរ។(AKP)

Written by 

Related posts

Leave a Comment