Zelensky សុំ Trump បើកភ្លើងខៀវឱ្យអ៊ុយក្រែនទិញអាវុធអាមេរិកផ្ទាល់

ប្រធានាធិបតីលោក Vladimir Zelensky ស្នើទៅលោក Trump ឱ្យអនុញ្ញាតសម្រាប់អ៊ុយក្រែន អាចមានលទ្ធភាពទិញសព្វាវុធរបស់សហរដ្ឋអាមេរិក ដោយគ្មានការរឹតបន្តឹងណាមួយឡើយ។

របាយការណ៍សារព័ត៌មានមួយចំនួន លើកឡើងថា កត្តាចម្បងដែលលោក Zelensky ចង់ពិភាក្សាជាមួយលោក Trump គឺការពង្រីកប្រព័ន្ធសព្វាវុធដែលសហរដ្ឋអាមេរិកនឹងយល់ព្រមលក់។

យោងតាមលោក Zelensky បានលើកឡើងថា វាមានការយឺតយ៉ាវ សម្រាប់របៀបដែលប្រទេសណាតូ ទិញសព្វាវុធពីអាមេរិករួចហើយ ទើបបញ្ជូនទៅកាន់អ៊ុយក្រែន ជាពិសេសប្រព័ន្ធការពារដែនអាកាស។

 សព្វាវុធចុងក្រោយដែលលោក Zelensky ស្នើសុំពីសហរដ្ឋអាមេរិកនោះគឺប្រភេទមីស៊ីលអន្តរទ្វីបដ៏មានសក្ដានុពល Tomahawk ។ Tomahawk ជាមីស៊ីលរយៈចម្ងាយវែង ដែលជាអាវុធមានចំនួនកំណត់ក្នុងឃ្លាំងរបស់អាមេរិក៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment