សង្គ្រាមនៅហ្គាហ្សាអាចផ្ទុះឡើងវិញ បើក្រុមហាម៉ាស ប្រគល់សាកសពចំណាប់ខ្មាំង​មិនអស់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោក ប្តេជ្ញាចិត្តនឹងនាំយកសាកសពចំណាប់ខ្មាំងដែលស្លាប់នៅហ្គាហ្សាត្រឡប់មកវិញទាំងអស់ ហើយព្រមាននឹងបន្តប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដោយប្រើប្រាស់កម្លាំងពេញលេញ។

លោក Benjamin Netanyahu បានធ្វើការអត្ថាធិប្បាយប៉ុន្មានម៉ោង បន្ទាប់ពីក្រុមហាម៉ាស ប្រគល់សាកសពចំណាប់ខ្មាំង ២ នាក់ទៀត ប៉ុន្តែលោក អះអាងថា មាននៅសេសសល់ទៀត។

ប្រជាជនអ៊ីស្រាអែល មានការខឹងសម្បារ ដែលក្រុមហាម៉ាស មិនបានប្រគល់សាកសពចំណាប់ខ្មាំងទាំងអស់មកវិញ ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា កាលពីសប្តាហ៍មុន បើទោះបីជាមានការសម្របសម្រួលពីសហរដ្ឋអាមេរិកក៏ដោយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា នឹងឱ្យអ៊ីស្រាអែល បន្តប្រយុទ្ធ​នៅហ្គាហ្សា ប្រសិន​បើ​ក្រុម បន្ត​សម្លាប់​មនុស្សដូចគ្នា។

លើសពីនេះ លោក ត្រាំ ក៏បានទទូចឱ្យក្រុមហាម៉ាស ទម្លាក់អាវុធចុះ និងអនុវត្តន៍ស្របតាមបទឈប់បាញ់ខ្ជាប់ខ្ជួនផងដែរ៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment