បទវិភាគ ៖ ការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤” បញ្ចប់យ៉ាងគាប់ប្រសើរ សេដ្ឋកិច្ចចិននឹងសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងឥតឈប់ឈរ

កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលាខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តលើ《សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីការតាក់តែងផែនការអភិវឌ្ឍន៍ជាតិទី១៥ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គម》 ។ ប្រវត្តិសាស្ត្រវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដំណាក់កាលនីមួយៗសុទ្ធតែមានភារកិច្ចខុសៗគ្នា រីឯភារកិច្ចដ៏សំខាន់បំផុតក្នុងអំឡុងពេលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥” គឺអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។

 តាំងពីឈានចូលយុគសម័យថ្មីមក បក្សកុម្មុយនីស្តចិនបានបូកសរុបយ៉ាងស៊ីជម្រៅនូវបទពិសោធនិងមេរៀននៃការអភិវឌ្ឍទាំងជាតិនិងអន្តរជាតិ ក៏ដូចជានិន្នាការអភិវឌ្ឍន៍ជាទូទៅ ដោយលើកឡើងទស្សនៈអភិវឌ្ឍន៍ថ្មីស្តីពីការច្នៃប្រឌិតថ្មី ភាពស៊ីសង្វាក់គ្នា ភាពបៃតងភាពបើកទូលាយនិងការចែករំលែកជាមួយគ្នា ដែលឆ្លើយដោយវិទ្យាសាស្ត្រនូវបញ្ហាទ្រឹស្តីនិងជាក់ស្តែងមួយចំនួនដែលការអភិវឌ្ឍរបស់ចិនត្រូវប្រឈម។ ពីឆ្នាំ២០១២ដល់ឆ្នាំ២០២៤តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិន(GDP)បានកើនឡើងពី៥៤ទ្រីលានយាន់ប្រាក់ចិនដល់ជិត១៣៥ទ្រីលានយាន់ប្រាក់ចិន គិតជាមធ្យម ក្នុងមួយឆ្នាំបានកើនឡើង៦ភាគរយដែលស្មើនឹងជិតពីរដងនៃល្បឿនកំណើនគិតជាមធ្យមក្នុងមួយឆ្នាំនៃសេដ្ឋកិច្ចពិភពលោក ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាសរបាយការណ៍កាលពីខែវិចិ្ឆកាឆ្នាំ២០២៤ថា សេដ្ឋកិច្ចចិនកំពុងផ្លាស់ប្តូរទៅកាន់រូបមន្តកំណើនដែលប្រកបដោយគុណភាពកាន់តែខ្ពស់កាន់តែមានតុល្យភាពនិងកាន់តែមាននិរន្តរភាព ។

សមត្ថភាពច្នៃប្រឌិតថ្មីជំរុញឱ្យកម្លាំងប្រកួតប្រជែងជាស្នូលរបស់ប្រទេសជាតិត្រូវលើកកម្ពស់ជាបន្តបន្ទាប់ ។ ចំណាត់ថ្នាក់របស់ចិនក្នុងសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលបានកើនឡើងពីលេខរៀងទី៣៤នៅឆ្នាំ២០១២ដល់លេខរៀងទី១០នៅឆ្នាំ២០២៥ ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចមួយដែលកម្លាំងច្នៃប្រឌិតថ្មីត្រូវលើកកម្ពស់ឆាប់បំផុតក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ។ ការសុំប៉ាតង់លើមូលដ្ឋានសន្ធិសញ្ញាសហប្រតិបត្តិការខាងប៉ាតង់របស់ចិននៅឆ្នាំ២០២៤បានឡើងដល់ចំនួន៧ម៉ឺន១៦០ ដែលច្រើនជាងសហរដ្ឋអាមេរិកដែលកាន់លំដាប់ថ្នាក់ទីពីរនិងជប៉ុនដែលកាន់លំដាប់ថ្នាក់ទីបីចំនួន៣០ភាគរយនិង៤៥ភាគរយដោយឡែកពីគ្នា ។

ភាពបៃតងជាលក្ខណៈពិសេសនៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី ។ ចិនបានរៀបចំចាត់ចែងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការការពារប្រកបដោយកម្រិតខ្ពស់ ប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ដែលតម្កល់ទុកអេកូឡូស៊ីជាអាទិភាព សន្សំសំចៃថាមពលមានភាពបៃតងនិងកាបូនទាប អនុវត្តយ៉ាងស៊ីជម្រៅនូវទស្សនៈស្តីពីទឹកថ្លានិងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយនៃសង្គមនិងសេដ្ឋកិច្ច ។ តាមសន្ទស្សន៍ធ្វើបរិវត្តកម្មថាមពលដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសកាលពីខែមិថុនាឆ្នាំ២០២៥បង្ហាញឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំណាត់ថ្នាក់របស់ចិនកើនឡើងពីលេខរៀងទី៧៨ដល់លេខរៀងទី១២ ។

ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងភាគលាភធនធានមនុស្សបង្កប់នូវកាលានុវត្តភាពយ៉ាងខ្លាំង ។ នៅឆ្នាំ២០២៤ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរបស់ចិនមានចំនួនលើសពី៣,៦ទ្រីលានយាន់ប្រាក់ចិន ដែលមានទំហំវិនិយោគជិតកម្រិតជាមធ្យមនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ច ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ដែលចេញផ្សាយលើទស្សនាវដ្តីអន្តរជាតិនិងចំនួនប៉ាតង់តក្កកម្មសុទ្ធតែកាន់លំដាប់ទីមួយលើពិភពលោក ។ ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពន្លឿនការរួមបញ្ចូលគ្នាជាមួយការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខត្រូវបានប្រែទៅជាកម្លាំងផលិតកម្មគុណភាពថ្មីឥតឈប់ឈរ ។ ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនកាន់លំដាប់ថ្នាក់ឈានមុខលើទូទាំងពិភពលោក ដែលនឹងផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាចំពោះការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម ។

ចាប់ពីការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤”មក ផលិតផលក្នុងស្រុកសរុបរបស់ចិន(GDP)បានលើសពី១១០ទ្រីលានយាន់ប្រាក់ចិន ១២០ទ្រីលានយាន់ប្រាក់ចិននិង១៣០ទ្រីលានយាន់ប្រាក់ចិនជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០២៥ បរិមាណសេដ្ឋកិច្ចសរុបរបស់ចិនត្រូវបានរំពឹងថានឹងឈានដល់១៤០ទ្រីលានយាន់ប្រាក់ចិន ដែលបានផ្តល់ចរន្តកក់ក្តៅសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ។ សេដ្ឋកិច្ចចិនមិនត្រឹមតែសម្រេចបាននូវកំណើនជាលំដាប់លើមូលដ្ឋានលក្ខខណ្ឌរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បំពេញបន្ថែមកម្លាំងចលករថ្មីនិងទស្សនៈថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ផងដែរ ។ សេដ្ឋកិច្ចចិនបានក្លាយជា “នាវាផ្ទុកយន្តហោះខាងសេដ្ឋកិច្ច”លើពិភពលោករួចហើយ ហើយនឹងបន្តដើរតួនាទីជា “ម៉ាស៊ីនបញ្ឆេះ”និង “យុថ្កាលំនឹង”ជាដើមនៃសេដ្ឋកិច្ចសកលតទៅទៀត ៕

Written by 

Related posts

Leave a Comment