តំណាងផ្លូវការរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid អះអាងថា ប៉ាគីស្ថាន បានរំលោភលើបទឈប់បាញ់នៅតាមព្រំដែនរវាងប្រទេសទាំង ២ ដោយការបាញ់ផ្លោងលើទឹកដីខ្លួនដោយកាំភ្លើងត្បាល់។

លោក Mujahid បានប្រាប់ទូរទស្សន៍កាតាថា យោធាប៉ាគីស្ថាន បំពានបទឈប់បាញ់នៅតាមព្រំដែន ដោយការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់។
លោក Mujahid បានកត់សម្គាល់ថា ទីក្រុងកាប៊ុល ទាមទារឱ្យទីក្រុងអ៊ីស្លាម៉ាបាដ ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ បើមិនដូច្នេះទេ នឹងទទួលខុសត្រូវចំពោះផលវិបាកនៃសកម្មភាពរបស់ខ្លួន។ មិនមានព័ត៌មានទាក់ទងនឹងអ្នកស្លាប់ និងរបួសពីការវាយប្រហារនេះទេ។
កាលពីថ្ងៃទី ១៥ ខែតុលា ទីក្រុងអ៊ីស្លាមាបាដ និងទីក្រុងកាប៊ុល បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយស្តីពីបទឈប់បាញ់រយៈពេល ៤៨ ម៉ោង ដែលចូលជាធរមាន៕


ដោយ៖ ពេជ្រ