គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជូនកញ្ញា ហែម ថុនវិទិនី គ្រូជំនួយក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជាទៅចូលរួមវគ្គ International Coaching Enrichment Certificate Program (ICECP) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរដ្ឋ Delaware សហរដ្ឋអាមេរិក។
កម្មវិធីនេះរៀបចំឡើងដោយ Olympic Solidarity, United States Olympic & Paralympic Committee និង University of Delaware និងទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ៕
