ត្រាំ ថានឹងប្រឹងប្រែងដោះស្រាយជម្លោះអ៊ុយក្រែនឱ្យបាន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា លោក នៅតែបន្តធ្វើការលើការដោះស្រាយជម្លោះអ៊ុយក្រែន។

លោក ត្រាំ បានលើកឡើង នៅមុនដំណើរទស្សនកិច្ចរបស់លោក Vladimir Zelensky ទៅកាន់សេតវិមាន នៅថ្ងៃសុក្រនេះថា ខ្ញុំកំពុងធ្វើការយ៉ាងខ្លាំងលើរឿងរុស្ស៊ី-អ៊ុយក្រែន ។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានចោទសួរថាតើសន្តិភាពនៅមជ្ឈិមបូព៌ា និងនៅអ៊ុយក្រែន មួយណាសំខាន់ជាង។

ទោះជាយ៉ាងណា អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានកត់សម្គាល់ថា ទីក្រុងមូស្គូ បានបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយសារតែខ្វះជម្រើស ប៉ុន្តែនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី៕

ដោយ៖ ពេជ្រ                                      

Written by 

Related posts

Leave a Comment