គ្រូព្រះខ័នរាជស្វាយរៀង នឹងអវត្តមានឈរបញ្ចាកូនក្រុមពេល​ប៉ះទ័ព ចុងសប្ដាហ៍នេះ

យោងតាមការចុះផ្សយរបស់ផេកផ្លូវការក្លិបព្រះខ័នរាជស្វាយរៀង បានឲ្យដឹងថា លោក Matthew McConkey នឹងអវត្តមានក្នុងការឈរបញ្ចាកូនក្រុម ក្នុងជំនួបព្រះខ័នរាជស្វាយរៀង និងកងយោធពលខេមរភូមិន្ទ(ទ័ព) នាថ្ងៃអាទិត្យនេះ ដោយសារលោកកំពុងស្ថិតប្រទេសអៀរឡង់ បន្ទាប់ពីទទួលបានសមាជិកថ្មី នឹងជាបុត្រដំបូងនៅក្នុងគ្រួសារ។ 

ដូច្នេះហើយ លោក Stefano Greco ដែលជាជំនួយការរបស់លោកនឹងជាអ្នកឈរបញ្ចាកូនក្រុមក្នុងការប្រកួតខាងលើ។

​ លោក Matthew McConkey  នឹងត្រឡប់មកវិញឆាប់ៗនេះដើម្បីដឹកនាំក្រុមត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFC Challenge League ខាងមុខ៕

Written by 

Related posts

Leave a Comment