យោងតាមការចុះផ្សយរបស់ផេកផ្លូវការក្លិបព្រះខ័នរាជស្វាយរៀង បានឲ្យដឹងថា លោក Matthew McConkey នឹងអវត្តមានក្នុងការឈរបញ្ចាកូនក្រុម ក្នុងជំនួបព្រះខ័នរាជស្វាយរៀង និងកងយោធពលខេមរភូមិន្ទ(ទ័ព) នាថ្ងៃអាទិត្យនេះ ដោយសារលោកកំពុងស្ថិតប្រទេសអៀរឡង់ បន្ទាប់ពីទទួលបានសមាជិកថ្មី នឹងជាបុត្រដំបូងនៅក្នុងគ្រួសារ។
ដូច្នេះហើយ លោក Stefano Greco ដែលជាជំនួយការរបស់លោកនឹងជាអ្នកឈរបញ្ចាកូនក្រុមក្នុងការប្រកួតខាងលើ។
លោក Matthew McConkey នឹងត្រឡប់មកវិញឆាប់ៗនេះដើម្បីដឹកនាំក្រុមត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFC Challenge League ខាងមុខ៕
