ប្រធានក្រុមជម្រើសជាតិទីម័រខាងកើតកីឡាករ Joao Pedro បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប៉ះកម្ពុជាថា «ខ្ញុំគិតថាវាគឺជាការប្រកួតដ៏ល្អមួយសម្រាប់ទស្សនា ! យើងនឹងលេងការប្រកួតចុងក្រោយរបស់យើងនៅពានរង្វាន់មួយនេះ ដូច្នេះខ្ញុំសង្ឃឹមថា យើងអាចធ្វើឲ្យបានល្អបំផុតក្នុងការទទួលបាន ៣ពិន្ទុ។ កម្ពុជាគឺជាក្រុមល្អមួយ ពួកគេនៅពេលនេះគឺជាក្រុមថ្មីមួយ។ វាគឺជាការប្រកួតដ៏ពិបាក និងជក់ចិត្តផងដែរ៕»
