ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដណ្តើមបានកៅអីជុំចុងក្រោយនៃ Word Cup 2026 មុនគេ ក្នុងចំណោម ១៦ក្រុមសរុបចេញពីទ្វីបអឺរ៉ុប ក្នុងដណើរឆ្ពោះទៅអាមេរិក មិចស៊ិក និងកាណាដា។
តោកំណាចអង់គ្លេស បានបំបាក់ម្ចាស់ផ្ទះឡាត់វី ៥ទល់នឹង០ នាយប់មិញនេះ ដែលជាកំណត់ត្រាឈ្នះ ១០០%សម្រាប់ពួកគេលេងវគ្គជម្រុះតំបន់អឺរ៉ុប និងបន្តឈរទីកំពូលតារាងដាច់ប្រចាំពូល K ដោយមាន ១៨ពិន្ទុពេញ តាមពីក្រោយដោយអាល់បានី ដ្បិតនៅសល់ ២ប្រកួតទៀត មុនពេលបិទបញ្ចប់។
នេះក៏ជាលើកទី១៩ ផងដែរសម្រាប់ក្រុមរបស់លោក Thomas Tuchel បង្ហាញខ្លួននៅ World Cup ជុំចុងក្រោយ ដែលបានអវត្តមាន ៣លើកប៉ុណ្ណោះ ក្នុងចំណោម FIFA បានរៀបចំ ២២សម័យរួចមក៕
