មនុស្សយ៉ាងហោចណាស់ ១៦ នាក់ស្លាប់ បន្ទាប់ពីអគ្គីភ័យដ៏ធំមួយ បានឆាបឆេះនៅរោងចក្រកាត់ដេរមួយកន្លែងនៅប្រទេសបង់ក្លាដែស ខណៈចំនួនអ្នកស្លាប់អាចកើនឡើង។

ភ្នាក់ងារពន្លត់អគ្គិភ័យ បានឱ្យដឹងថា សាកសពមនុស្ស ១៦នាក់ ត្រូវបានយកចេញពីទីតាំងដែលឆាបឆេះ។
អគ្គិភ័យដែលបានឆាបឆេះរោងចក្រ ប្រើរយៈពេល ៣ ម៉ោង ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បាន។
អគ្គីភ័យដ៏ធំគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជាជនរស់នៅច្រើនកុះករ ជារឿយៗដោយសារតែស្តង់ដារសុវត្ថិភាពនៅមានកម្រិត និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ។ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ដោយភ្លើងឆេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ដោយ៖ ពេជ្រ