ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិក វាយប្រហារទូកមួយគ្រឿងទៀត នៅឯឆ្នេរសមុទ្រវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្ស ៦នាក់។

នៅក្នុងការបង្ហោះនៅលើ Truth Social, លោក ត្រាំ បានលើកឡើងថា ទូកនោះជាកម្មសិទ្ធិរបស់ពួកភេរវករ ហើយថាជាទូកជួញដូរគ្រឿងញៀន។
នេះជាការវាយប្រហារលើកទី ៥ ហើយរបស់អាមេរិក លើទូកដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅលើដែនទឹកអន្តរជាតិ ចាប់តាំងពីខែកញ្ញាមក។ សរុបមក មនុស្ស ២៧ នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ដោយសហរដ្ឋអាមេរិក អះអាងថាជាទូកដែលដឹកគ្រឿងញៀន ចេញមកពីវេណេស៊ុយអេឡា។
មេធាវីមួយចំនួន បានចោទប្រកាន់សហរដ្ឋអាមេរិកថាបំពានច្បាប់អន្តរជាតិ ហើយប្រទេសជិតខាងដូចជាកូឡុំប៊ី និងវ៉េណេស៊ុយអេឡា ថ្កោលទោសការវាយប្រហារនេះ៕

ដោយ៖ ពេជ្រ