ត្រាំ ត្រៀមដោះស្រាយជម្លោះព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន រួចហើយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកជឿជាក់ថា លោកនឹងអាចដោះស្រាយជម្លោះយោធាដែលកំពុងបន្តរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ថ្មីៗនេះភាពតានតឹងកំពុងផ្ទុះឡើង នៅព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។

លោក ត្រាំ បានបន្ថែមថា លោក ជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់រួចហើយដែលរងគ្រោះ ដោយសារសង្គ្រាម ដោយសង្កត់ធ្ងន់ថា ការខិតខំប្រឹងប្រែងដូច្នេះ មិនសំដៅដល់ពានរង្វាន់ណូបែលអ្វីនោះទេ ប៉ុន្តែសម្រាប់សង្គ្រោះជីវិតមនុស្សជាតិ។

របាយការណ៍ អំពីការប៉ះទង្គិចគ្នានៅក្នុងខេត្ត Helmand របស់ប្រទេសអាហ្វហ្គានីស្ថាន តាមព្រំដែនជាមួយប៉ាគីស្ថាន។ ការប៉ះទង្គិចគ្នា កាលពីថ្ងៃអាទិត្យ ភាគីទាំង ២ រាយការណ៍ពីទាហានដែលស្លាប់ច្រើនរង្គាលដូចៗគ្នា៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment