ព្រឹកថ្ងៃទី១៣ ខែតុលា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីដែលប្រារព្ធធ្វើនៅក្រុងប៉េកាំងនិងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «ផ្សព្វផ្សាយស្មារតីនៃកិច្ចប្រជុំស្ត្រីពិភពលោកក្រុងប៉េកាំង ពន្លឿនដំណើរការថ្មីនៃការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី»។
លោកXi Jinpingបានលើកឡើងថា សម្លឹងមើលទៅអនាគត យើងត្រូវរំលឹកឡើងវិញនូវគោលបំណងដើមនៃកិច្ចប្រជុំស្ត្រីពិភពលោកទីក្រុងប៉េកាំង ប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែទូលំទូលាយនិងត្រួសត្រាយផ្លូវកាន់តែធំទូលាយ និងធ្វើប្រតិបត្តិការឱ្យកាន់តែជាក់ស្តែងសម្រាប់ពន្លឿនដំណើរការថ្មីនៃការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី។
លោកបានលើកសំណើរ៤ចំណុច៖
ទី១ រួមគ្នាបង្កបរិយាកាសដ៏ល្អប្រសើរដែលមានអំណោយផលដល់ការអភិវឌ្ឍរបស់ស្ត្រី។
ទី២ រួមគ្នាបណ្តុះបណ្តាលកម្លាំងចលករដ៏រឹងមាំសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពនៃបុព្វហេតុស្ត្រី។
ទី៣ រួមគ្នាកសាងនិម្មាបនកម្មអភិបាលកិច្ចដែលធានាសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី។
ទី៤ រួមគ្នាចារទំព័រថ្មីអំពីការជំរុញកិច្ចសហប្រតិបត្តិការសកលរវាង៕

