ចំណាប់ខ្មាំងទាំងអស់ដែលដោះលែងពីហ្គាហ្សាមកដល់អ៊ីស្រាអែល ត្រូវធ្វើតេស្តសុខភាព

សេវាសារព័ត៌មានរបស់កងទ័ព អះអាងពីការមកដល់នៃក្រុមចំណាប់ខ្មាំង ៧ នាក់ដំបូងដែលត្រូវបានដោះលែងពីតំបន់ហ្គាហ្សា ដែលរួមមានទាំងបុគ្គលិកមកពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ចំណាប់ខ្មាំងដែលវិលត្រឡប់មកវិញចំនួន ៧ នាក់នោះ នឹងត្រូវឆ្លងកាត់ការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត ការតាមដានសុខភាព។

ចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងដៃរបស់ក្រុមហាម៉ាសប៉ាឡេស្ទីននៅហ្គាហ្សា មានចំនួនសរុប ២០ នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក។

លោកនាយករដ្ឋមន្ត្រី Netanyahu បានប្រកាសហើយថា ត្រៀមទទួលចំណាប់ខ្មាំងពីដៃក្រុមហាម៉ាស ២៤ម៉ោង បន្ទាប់ពីអនុម័តផែនការសន្តិភាព៕

ដោយ៖ ពេជ្រ                           

Written by 

Related posts

Leave a Comment