ខេត្តកោះកុង ជាខេត្តទី២៥ ដែលត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់​ពា​ស​វាលពាលកាល១០០ភាគរយ

ខេត្តកោះកុង ជាខេត្តទី២៥ ដែលត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាល ពាលកាលកម្រិតខ្ពស់ ODF ក្រោមកិច្ចសហការគ្រប់បែបយ៉ាងពីក្រសួង ស្ថាប័ន អង្គការដៃគូ និងអាជ្ញាធរក្រុងស្រុកសង្កាត់ឃុំភូមិ។

អភិបាលខេត្តកោះកុង លោកស្រី ឈី វ៉ា បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះថា មូលដ្ឋានក្រុងស្រុកឃុំសង្កាត់ និងភូមិ សម្រេចបានការបញ្ចប់បន្ទោបង់ពាលវាលពាលកាលសរុបចំនួន៧ក្រុងស្រុក ២៩ឃុំសង្កាត់ និង១១៩ភូមិ ស្មើនឹង១០០ភាគរយ។ ការចុះផ្ទៀងផ្ទាត់របស់ODF របស់ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូ បានឆ្លុះបញ្ចាំងលទ្ធផលបង្ហាញថា តាមខ្នងផ្ទះពលរដ្ឋបានប្រើប្រាស់បង្គន់អនាម័យស្មើ១០០ភាគរយ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនមាន៣៣ពា.១២៣បង្គន់ និងខ្នងផ្ទះប្រើប្រាស់បង្គន់រួម មាន១.៤៤៦បង្គន់។

លោកស្រី បន្តថា ការអង្កេតនាម័យតាម មន្ទីរអង្គភាពជុំវិញខេត្ត បានបង្ហាញរកឃើញថា ស្ថានភាពអនាម័យនៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាសាធារណៈ និងកន្លែងសាសនាដែលបានអង្កេតឃើញអញ្ញត្រកម្មអនាម័យចំនួន៧ចំណុច។ ទី១ មានបង្គន់អនាម័យដំណើរការ ទី២ មានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្គន់ ទី៣ កន្លែងលាងដៃ ឬសាប៊ូក្នុងបន្ទប់ទឹកបង្គន់ ទី៤ មានការបែងចែងបង្គន់ប្រុសស្រីផ្សេងៗគ្នា ទី៥សម្អាតអនាម័យល្អដាក់ក្នុងធុងសំរាម ទី៦ មានជម្រាលសម្រាប់ជនពិការចូលបង្គន់ និងទី៧ មានការសម្អាត និងទុកដាក់សៃំរាមសមរម្យក្នុងបរិវេនអង្គភាព។

  សូមជម្រាបថា ខ្នងផ្ទះពលរដ្ឋដែលមានកន្លែងលាដៃ និងសាប៊ូ៩៥ភាគរយ ខ្នងផ្ទះទុកដាក់ទឹកសម្រាប់បរិភោគមានសុវត្ថិភាព១០០ភាគរយ និងខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសំរាមមានរបៀបរៀបរយស្មើនឹង១០០ភាគរយ។ ទន្ទឹមនោះ លោកស្រី ឈី វ៉ាអភិបាលខេត្តកោះកុង ជឿជាក់ថា ការប្រកាសបញ្ចប់បន្ទោបង់ពាសវាលពាលកាល ពិតជាបានចួលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើការបង្កើនលទ្ធភាពក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត គ្មានសំរាម និងសំណល់រឹងរាវដែលភាពសុខសាន្តរបស់ពលរដ្ឋ។

   លោក ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានវាយតម្លៃខ្ពស់ពីការរីកចម្រើន និងសមិទ្ធផលនានាដែលកើតមាននៅខេត្តកោះកុងលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅពលរដ្ឋកាន់តែល្អប្រសើរឡើង និងកែលម្អលក្ខខណ្ឌតាមបែបលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។ ជាក់ស្តែងការចូលរួមចំណែកដ៏សកម្មរហូតឈានដល់សម្រេចបាននូវការបញ្ចប់បន្ទោបង់ពាលវាលពាលកាលខ្ពស់តែម្តង។

លោក បានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមយ៉ាងសកម្ម និងជំរុញការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ។ ទន្ទឹមនោះ អាជ្ញាធរត្រូវរិះរកយន្តការរក្សាឱ្យបាននូវនិរន្តរភាព ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF+៕

Written by 

Related posts

Leave a Comment