រថយន្តធុនធំ២គ្រឿងបុកគ្នាបង្កឲ្យមានមនុស្សរងរបួស ខណរថយន្ត១គ្រឿងដាច់កាប៊ីនធ្លាក់ដល់ដី


 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូលេខលេខ៨២-៨៣ ស្ថិក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្ដកំពង់ស្ពឺ  បង្កឡើងដោយរថយន្តធុនធំ២គ្រឿងបុកគ្នា ធ្វើឲ្យមានមនុស្សរងរបួស ខណដែលរថយន្ត១គ្រឿងបានដាច់កាប៊ីនធ្លាក់ដល់ដី។ ករណីនេះបានកើតឡើងនៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ។

 តាមសេចក្ដីរាយការណ៍បឋមបានឥត្យដឹងថា គ្រោះថ្នាក់ខាងលើនេះបង្កទ្បើងដោយរថយន្ដ២គ្រឿងបើកបរបញ្រ្ចាសទិសគ្នា នៅលើដងផ្លូវជាតិលេខ៤ ក្នុងពេលដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ហេតុការណ៍នេះក៏បណ្ដាលឲ្យមនុស្សរងរបួសមួយចំនួន។

 យ៉ាងណាក៏ដោយក្រោយកើតហេតុភ្លាមៗគេឃើញកម្លាំងនគរបាលស្រុកភ្នំស្រួច បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីជួយសង្គ្រោះ និង សម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ លើកំណាត់ផ្លូវផងដែរ ៕

Written by 

Related posts

Leave a Comment