អង់គ្លេស ប្រើពេលត្រឹមតែ២០នាទីប៉ុណ្ណោះ យកឈ្នះវេលស៍ ៣-០ ក្នុងជំនួបមិត្តភាព

ក្រុមតោកំណាចអង់គ្លេស បានបង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីយកឈ្នះលើក្រុមក្រុមជម្រើសជាតិវេលស៍ ដោយលទ្ធផល ៣-០ ក្នុងការ​ប្រកួតមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Wembley យប់មិញ ។

 លទ្ធផលនេះធ្វើឲ្យគ្រូបង្វឹកលោក Thomas Tuchel ​កាន់តែមានជំនឿចិត្តជាមួយនឹងក្រុម​ដើម្បីធានាបាននូវជ័យជម្នះដ៏ល្អបំផុតក្នុងរជ្ជកាលរបស់លោកនៅពេលដែលបានផ្តួលក្រុម Serbia ៥-០ ក្នុងការប្រកួតជម្រុះ World Cup ក្នុងទីក្រុង Belgrade កាលពីខែកញ្ញា ​។

ក្នុងជំនួបនេះអង់គ្លេស ​បានប្រើពេលត្រឹមតែ​២០​នាទី​ប៉ុណ្ណោះវគ្គទី១ ដោយ​កីឡាករ Morgan Rogers របស់ Aston Villa រកបានគ្រាប់បាល់ទី១នៅនាទីទី៣ កីឡាករ Ollie Watkins រកបាននាទីទី១១ និងកីឡាករ Bukayo Saka រកបាននាទីទី២០។

សូមជម្រាបថា ការប្រកួតបន្ទាប់ ក្រុមតោកំណាច​បន្ត​ជួបជាមួយឡាតវីក្នុងវគ្គជម្រុះ World Cup ​នៅទីក្រុង Riga ​ថ្ងៃអង្គារ ខណៈដែលវេលស៍ធ្វើជាម្ចាស់ផ្ទះបែលហ្ស៊ិកក្នុងទីក្រុង Cardiff នៅថ្ងៃចន្ទ៕

Written by 

Related posts

Leave a Comment