ត្រាំ ចង់ចុះទៅហ្គាហ្សាផ្ទាល់ ពេលទស្សនកិច្ចនៅមជ្ឈិមបូព៌ា

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក អាចនឹងទៅទស្សនាដល់តំបន់ហ្គាហ្សា ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់មជ្ឈិមបូព៌ា។

លោក ត្រាំ បានលើកឡើងបែបនេះ នៅពេលសួរថាតើលោក មានគម្រោងទៅទស្សនាតំបន់ហ្គាហ្សា ឬទេ អំឡុងដំណើរទស្សនកិច្ចនេះ។

ទោះជាយ៉ាងណា លោក ឆ្លើយថា លោក មិនទាន់សម្រេចចិត្តច្បាស់លាស់នោះទេ ដោយបន្ថែមថា លោក នឹងទៅប្រទេសអេហ្ស៊ីប ដែលជាកន្លែងសម្រាប់កិច្ចប្រជុំ។

លោក ​ធ្លាប់​បញ្ជាក់ថា លោក​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា​ នៅ​ថ្ងៃ​ទី ១១ ឬ ១២ ខែ​តុលា ដើម្បី​ពិភាក្សា​អំពី​ការ​ដោះស្រាយ​ស្ថានការណ៍​ក្នុង​តំបន់មជ្ឈិមបូព៌ា៕

ដោយ៖ ពេជ្រ                                  

Written by 

Related posts

Leave a Comment