ខ្សែ​ប្រយុទ្ធ​​អង់គ្លេស Kane នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​វេលស៍យប់នេះ

ប្រធានក្រុមអង់គ្លេស Harry Kane នឹងខកខានការប្រកួតមិត្តភាពនៅរាត្រីនេះ ទល់នឹងក្រុមជម្រើសជាតិវេលស៍នៅកីឡដ្ឋាន Wembley ដោយសាររបួសកជើងដែលធ្វើឱ្យគាត់អវត្តមានពីការហ្វឹកហាត់របស់ក្រុមកាលពីថ្ងៃពុធ ។នេះបើតាមអ្នកចាត់ការ Thomas Tuchel ។

ខ្សែប្រយុទ្ធរបស់ Bayern Munich ​បានរងរបួសក្នុងអំឡុងក្រុមយកឈ្នះ ៣-០ លើក្រុម Eintracht Frankfurt នៃការប្រកួត Bundesliga កាលពីចុងសប្តាហ៍មុន​។

។ លោក Tuchel បានប្រាប់អ្នកយកព័ត៌មានថា “Harry នឹងខកខានការប្រកួតនៅ​រាត្រីនេះ។ រូបគេបានលេងក្នុងការប្រកួតចុងក្រោយ​ជាមួយ Bayern Munich” ។ “កីឡាកររូបនេះមានអារម្មណ៍ឈឺចាប់ពេកក្នុងការទាត់បាល់ ហើយវាប្រថុយពេកក្នុងការដាក់រូបគេលេង ​។ យើងបានផ្តល់ឱកាសឱ្យគេសម្រាក ហើយខ្ញុំជឿជាក់ថារូបគេនឹងត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយឡាតវី”៕

Written by 

Related posts

Leave a Comment