មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបន្តជួសជុលផ្លូវមួយចំនួនបានរងការខូចខាតក្រោយពីជំនន់ទឹកភ្លៀងធ្លាក់ខ្លាំង

ខេត្តរតនគិរី÷ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បានរៀបចំនិងបន្តជួសជុលថែទាំផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រទូទាំងខេត្តរតនគិរី បន្ទាប់ពីមានជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងប៉ុន្មានខែមកនេះ ធ្វើឲ្យផ្លូវកៅស៊ូមួយចំនួនរងការខូចខាតខ្ទេចខ្ទាំ,គ្រឡុក,សំបុកមាន់,ហើមប៉ោងនិងស្រុតជាដើម។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៨តុលានេះ ថា មួយរយៈនេះពិតជាមានភ្លៀងធ្លាក់នៅក្នុងខេត្តរតនគិរីច្រើនពិតមែន ហើយឃើញមានលិចផ្លូវមួយចំនួនដូចជា ផ្លូវលំគុជក្នុងឃុំសេដាព្រមទាំងផ្លូវជាតិលេខ៧៦ក្នុងស្រុកលំផាត់ក៏លិចបន្តិចផងដែរ។ហើយផ្លូវជាតិលេខ៧៨ក៏មានលិចដែរ.! ប៉ុន្តែការលិចនោះដោយជំនន់ទឹកភ្លៀង ក្នុងនោះក៏មិនបង្កឲ្យខូចខាតកំណត់ផ្លូវណាមួយនៅក្នុងភូមិសាស្ត្រនៃខេត្តរតនគិរីនោះទេ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ បានបញ្ជាក់ទៀតថា នៅក្នុងខេត្តរតនគីរី មិនបានរងនូវការខូចខាត ដោយជំនន់ទឹកភ្លៀងបង្កឲ្យដាច់ផ្លូវ ឬក៏មិនបានធ្វើដំណើរនោះមិនមានទេ ប៉ុន្តែដោយសារភ្លៀងធ្លាក់មកច្រើនពេក ធ្វើឲ្យខ្ទេចខ្ទាំ,គ្រលុក,សំបុកមាន់,ហើម,ប៉ោងនិងស្រុតផ្លូវមួយចំនួន។

ប៉ុន្តែមិនកំណត់ថាផ្លូវណាទេនៅទូទាំងខេត្តខូចដោយអន្លើរៗក្នុងនោះ ក៏មានផ្លូវដីរអិលនិងរបាប់មួយចំនួន ប៉ុន្តែឥឡូវនេះទឹកភ្លៀងបានស្រាក់ស្រានជិតដាច់ទឹកភ្លៀងហើយ ដោយកម្លាំងនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបញ្ចេញទាំងអស់ ដើម្បីគ្រប់គ្រងស្ថានការណ៍និងរៀបចំកែលម្អ,ជួសជុល,ថែទាំផ្លូវឡើងវិញទាំងអស់ នៅក្នុងដែនសមត្ថកិច្ចនៃមន្ទីរសាធារណការ ហើយមិនសំដៅទៅលើផ្លូវណាមួយនោះទេ ឲ្យតែនៅក្នុងដែនមន្ទីរសាធារណការ និងរៀបចំជួសជុលធ្វើឡើងទាំងអស់។

សូមបញ្ជាក់ថា ខេត្តរតនគិរី មួយរយៈនេះ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំដែលមាន លោក ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ការអនុវត្តទិសដៅ វិធានការមុខផ្ទះ និងនៅតាមដងវិថីគ្មានសំរាម ដោយលោក អភិបាលខេត្តបានលើកយកល្ងាចថ្ងៃសុក្រចុងសប្តាហ៍ គឺជាថ្ងៃពលកម្មសម្អាតថែរក្សាបរិស្ថាន ជាទិសដៅអទិភាព ដែលនេះបានធ្វើឲ្យទីរួមក្រុងបានលុង និងបណ្តារមណីយដ្ឋាននានាមានការទាក់ទាញ ទេសចរណ៍មកកំសាន្តក្នុងទឹកដីខេត្តភូមិភាគសាន្តខេត្តរតនគិរី ទទួលបានការកោតសរសើមិនដាច់ពីមាត់ គឺអ្នកទេសចរណ៍បានស្គាល់ហើយ ពិតជាចង់មកកំសាន្តម្តងទៀត។

យ៉ាងណាមិញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក សាយ សាមាន ដែលជាសេនាធិការដ៏រឹងមាំ របស់រដ្ឋបាលខេត្តរតនគិរី បានធ្វើឲ្យគ្រប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានលូ ដែលទទួលបានការស្ថាបនាសាងសង់ដោយមន្ទីរសាធារណការខេត្តរតនគិរី គឺជាសមិទ្ធផលប្រកបដោយគុណភាពក្នុងការប្រើប្រាស់ជាប្រយោជន៍ដ៏មានគុណភាព។

   លោកសាយ សាមាន ប្រធានមន្ទីរសាធារណការ និដឹកជញ្ជូនខេត្តរតនគិរី កន្លងមក និងបច្វុប្បន្ន លោកតែងតែសំណូមពរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គឺសូមឲ្យបងប្អូនអ្នកប្រើប្រាស់រថយន្តជាមធ្យោបាយដឹកជញ្ជូនលើដងផ្លូវជាតិ សូមឲ្យមានការជួយថែរក្សា ក្នុងការប្រើប្រាស់ផ្លូវថ្នល់មេត្តាកុំឲ្យមានការផ្ទុកឬដឹកលើសទម្ងន់ ដែលបញ្ហានេះវាបានធ្វើឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ជាតិ ដែលកន្លងមកប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលតែងតែបានផ្សព្វផ្សាយពីគោលនយោបាយសុវត្តិភាពចរាចរផ្លូវគោក ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវស្របទៅតាមសារាចរណែរបស់រាជរដ្ឋាភិបាល៕

Written by 

Related posts

Leave a Comment