លោក Simon Elisettche គ្រូបង្វឹកក្រុមជម្រើសទីម័រខាងកើត បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការត្រៀមខ្លួនការប្រកួត ASEAN Mitsubishi Electric Cup™ 2024 ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃស្អែកនេះថា៖
ខ្ញុំពិកជាសប្បាយរីករាយដែលបានមកកាន់ទីនេះ ដើម្បីប្រកួតជាមួយក្រុមជឃម្រើសជាតិកម្ពុជានៅថ្ងៃស្អែក។ ជារឿយៗយើងតែងតែទស្សនាលីគកម្ពុជា ខ្ញុំបានឃើញពីការរីកចម្រើននៃកម្រិតបាល់ទាត់របស់កម្ពុជា ព្រោះកីឡាកររបស់យើងមួយចំនួនកំពុងលេងនៅលីគកម្ពុជា ។លោកបន្តថា ការប្រកួតនៅថ្ងៃស្អែកជាការប្រកួតចុងក្រោយរបស់យើងក្នុងព្រឹត្តិការណ៍នេះ សម្រាប់ក្រុមកម្ពុជា គឺជាក្រុមមួយដែលល្អ ប៉ុន្តែយើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ហើយយើងសង្ឃឹមថាក្រុមនឹងធ្វើបានល្អ និងទទួលបាន៣ពិន្ទុ។
សូមជម្រាបថា ក្រុមជម្រើសជាតិទីម័រខាងកើត នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះកម្ពុជា នៅថ្ងៃទី១៧ ស្អែកនេះវេលាម៉ោង៥៖៤៥នាទីល្ងាចនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕