បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ឲ្យរងរបួសធ្ងន់នៅសង្កាត់និរោធ

បុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ បន្ទាប់ត្រូវខ្មាន់កាំភ្លើងពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបាញ់ពីក្រោយខណៈពេលដែលជនរងកំពុងតែជិះម៉ូតូ មួយគ្រឿងម៉ាកHONDA PCX ពាក់ដែលផ្លាក់លេខ ភ្នំពេញ 1HB-0173 ដោយមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤:៥០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

Written by 

Related posts

Leave a Comment