កីឡាករ Conor McGregor រងបម្រាម១៨ខែ ពីបទពាក់ព័ន្ធ​នឹងករណីនេះ

ស្ថាប័ន UFC បានប្រកាសកាលពីថ្ងៃអង្គារថា កីឡាករប្រដាល់ក្នុងទ្រុង  Conor McGregor  បានទទួលយកបម្រាមដកបញ្ឈរជើងរយៈពេល១៨ខែ ពីបទរំលោភលក្ខខន្តិកៈរបស់ស្ថាប័ន ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសារធាតុហាមឃាត់។ ​

យោងតាមរបាយការណ៍របស់ Combat Sports Anti-Doping (CSAD) អ្នកប្រយុទ្ធសញ្ជាតិអៀរឡង់ វ័យ ៣៧ឆ្នាំរូបនេះ បានបរាជ័យ ក្នុងការប្រមូលសំណាកគំរូចំនួន ៣លើក ដើម្បីបញ្ជាក់ភាពស្អាតស្អំដែលមានរយៈពេល ១២ខែមកនេះ នាអំឡុងឆ្នាំ២០២៤។

ទោះជាយ៉ាងណា CSAD បានឱ្យដឹងថា ទណ្ឌកម្មរបស់ McGregor ត្រូវបានកាត់បន្ថយផងដែរពី ២៤ខែមកនៅត្រឹម ១៨ខែវិញ ក៏ព្រោះតែរូបលោកបានចូលរួមសហការ ក្នុងកិច្ចការស៊ើបអង្កេត និងផ្តល់ឯកសារគ្រប់គ្រាន់នាពេលកន្លងមក។

McGregor បានជាប់បម្រាមតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ និងបន្តរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានរយៈពេល ៤ខែផងដែរ មុនពេលឈានចូលវ័យ ៣៩ឆ្នាំ៕

Written by 

Related posts

Leave a Comment