ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់មានជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ចំនួនជិត៣០០នាក់ ត្រូវបានកម្លាំងនគរបាលសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួន ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។
ការរកឃើញនេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័នឹងរឿងជម្លោះសាសនា៕



