អភិបាលខេត្តរតនគិរីចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួនជូនដល់សាច់ញាតិជនរងគ្រោះទាំង៥នាក់បានស្លាប់ដោយសារទឹកជំនន់ហូរបុកផ្ទះ

ខេត្តរតនគីរី÷ អភិបាលខេត្តរតនគិរី និងកម្លាំងសមត្ថកិច្ចចម្រុះ មន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួនជូនដល់សាច់ញ្ញាតិគ្រួសារជនរងគ្រោះដែលបានបាត់ខ្លួនក្នុងករណីទឹកជំនន់កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅត្រង់ចំណុចអូរប៉ាជន់ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងទៅកាន់សាច់ញាតិជនរងគ្រោះថា យើងនៅតែបន្តស្វែងរកជនរងគ្រោះតទៅទៀត ហើយក្រោយពីបានលឺដំណឹងនេះភ្លាម ក៏បានរៀបចំកម្លាំងខេត្ត កម្លាំងស្រុក ហើយករណីនេះយើងមិនដែលមានអញ្ចើងនោះទេសូមចូលរួមសោកស្តាយផង។

លោកបានបញ្ជាក់ទៀតថា យើងមិនទាន់ឈប់រុករកនោះទេ នៅតែបន្តរុករកបន្ថែមទៀត ទាល់តែរកឃើញជនរងគ្រោះទាំង៤នាក់ក្មេងចាស់កំពុងបាត់ខ្លួន លើកលែងតែយើងរកជនរងគ្រោះអស់លទ្ធភាពនោះ។ហើយលោកបានបន្តចុះទៅពិនិត្យទីតាំងទឹកអូរដែលជនរងគ្រោះត្រូវបានទឹកជំនន់នាំយកទៅបាត់ដោយបានឃើញមានសំណាត់ជាច្រើនមូលដូចបាល់នៅកណ្តាលអូរ។

សូមបញ្ជាក់ដែរថា មកទល់និងពេលនេះ ជនរងគ្រោះ៤នាក់បានបាត់ខ្លួនអស់រយ:ពេល៧ថ្ងៃមកហើយ នៅមិនទាន់រកឃើញ ប៉ុន្តែជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៥នាក់ បានរកឃើញនៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។ ជនរងគ្រោះដែលបានបាត់បង់អាយុជីវិតនោះ ដោយសារទឹកជំនន់អូរប៉ាជន់ ដែលហូរមកបុកចំផ្ទះពួកគាត់កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី មានពីរគ្រួសារចំនួន៥នាក់ក្មេងនិងចាស់ត្រូវជាសាច់ញ្ញាតិនិងគ្នាផងដែរ៕

Written by 

Related posts

Leave a Comment