ក្រុមជម្រើសជាតិកម្ពុជា បានបន្តឈរនៅលេខរៀងទី១៨០ ដដែល ក្នុងតារាង FIFA Ranking ប្រចាំខែកញ្ញា ក្រោយគ្មានការប្រកួតមិត្តភាពអន្តរជាតិក្នុងថ្ងៃ FIFA Day ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់សហព័ន្ធបាល់ទាត់ពិភពលោកកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
ដោយឡែកក្នុងតំបន់អាស៊ានវិញ ក្រុមគោព្រៃកម្ពុជា បន្តឈរលេខ៨ ពីលើក្រុមជម្រើសជាតិប្រ៊ុយណេ ឡាវ និងទីម័រខាងកើត៕
