សារព័ត៌មាន South China Morning Post (SCMP) បានរាយការណ៍ដោយដកស្រង់ប្រភពនានាថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន ចុងខែតុលា ឬដើមខែវិច្ឆិកា។

យោងតាមកាសែត បានឲ្យដឹងថា រដ្ឋាភិបាលចិន ផ្ញើលិខិតអញ្ជើញលោក ត្រាំ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅដើមខែកញ្ញា ដែលជាធម្មតាបង្ហាញថាការត្រៀមរៀបចំគឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ។
របាយការណ៍ បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើង អំឡុងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង នៅថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ។
ប្រភពដដែល បានកត់សម្គាល់ថា ក្រៅពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក៏មានការផ្តល់ជូននូវការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនសម្រាប់លោក ត្រាំ ទៅកាន់ទីក្រុង Shanghai ផងដែរ។

SCMP ក៏បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping អាចនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកវិញ នៅឆ្នាំ ២០២៦ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ដែលរំពឹងទុកនេះ។
គួរបញ្ជាក់ថា វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីអាមេរិករូបនេះ ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៨ ឆ្នាំ។ ដំណើរទស្សនកិច្ចលើកចុងក្រោយ គឺក្នុងឆ្នាំ ២០១៧ អំឡុងអាណត្តិដំបូងរបស់លោក ត្រាំ ៕

ដោយ៖ ពេជ្រ