រដ្ឋមន្ត្រីការបរទេសលោក Marco Rubio ជឿជាក់ថា បច្ចុប្បន្ននេះ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិបាកក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំអាមេរិក កំពុងតែព្យាយាមបញ្ចប់វា។

មន្ត្រីអាមេរិករូបនេះ បានលើកឡើងមុនពេលចាកចេញពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Doha ។
លោក Rubio បាននិយាយថា លោក កំពុងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ចប់វា។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូនៅអឺរ៉ុបលើការធានាសន្តិសុខ ព្រោះវានឹងក្លាយជាការចាំបាច់នៅក្នុងដំណោះស្រាយដែលបានចរចា ដោយបន្ថែមថា លោក ត្រាំ ជឿជាក់ថាសន្តិភាពគឺអាចធ្វើទៅបាន ហើយលោក អាចសម្រេចវាបាន។
ទន្ទឹមនោះ អ្នកការទូតកំពូលអាមេរិករូបនេះ បានបន្ថែមថា ទោះជាយ៉ាងណា សញ្ញាណដែលបង្ហាញថាជម្លោះនឹងបញ្ចប់ហាក់នៅមានតិចតួចនៅឡើយ។
លោក Rubio បន្តថា លោក ត្រាំ គឺជាមេដឹកនាំតែមួយគត់នៅក្នុងពិភពលោក ដែលអាចនិយាយជាមួយទាំងអ៊ុយក្រែន អឺរ៉ុប និងរុស្ស៊ី។
លោក ក៏បានពន្យល់ថា លោក ជាមនុស្សតែម្នាក់គត់ដែលអាចធ្វើបាន ហើយលោក នឹងមិនងាយបាត់បង់ការសន្យានោះទេ៕

ដោយ៖ ពេជ្រ