Zelensky ឆេះដុំហើយក្រោយរុស្ស៊ី វាយប្រហារក្រុងគៀវចាស់ដៃ សម្លាប់មនុស្សរាប់សិបនាក់

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិកាន់តែខ្លាំងលើប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារដ៏សាហាវលើទីក្រុងគៀវ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់ និងជាច្រនើនាក់ផ្សេងទៀតរបួស។

លោក Zelensky បាននិយាយថា កុមារចំនួន ៥ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយមនុស្ស ១៥៩ នាក់រងរបួសនៅក្នុងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ លើរដ្ឋធានីគៀវ។

លោក បានបន្ថែមថា មិនថាវិមានក្រឹមឡាំង អាចទប់ទល់នឹងសម្ពាធបានប៉ុណ្ណាទេ គឺត្រូវតែបន្ថែមទម្ងន់ទណ្ឌកម្ម។

គួរបញ្ជាក់ថា រុស្ស៊ី បានបើកការវាយប្រហារយ៉ាងចាស់ដៃលើអ៊ុយក្រែន ពោលគឺក្នុងរដ្ឋធានីគៀវ ដោយសម្លាប់មនុស្ស និងរបួសរាប់រយនាក់ ខណៈការវាយលុកនេះដែលកើតឡើងបន្ទាប់ពីការប្រកាសរបស់លោក ត្រាំ ក្នុងការដាក់ទណ្ឌកម្មលើក្រុងមូស្គូ បើមិនអាចបញ្ចប់សង្គ្រាមនៅសប្ដាហ៍ក្រោយនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment