ចក្រភពអង់​គ្លេស​ បញ្ជូនយន្តហោះ​ចម្បាំងទៅជួយពង្រឹងណាតូប៉ែកខាងកើត ​

ក្រសួងការពារជាតិអង់គ្លេស បានរាយការណ៍ពីការបញ្ជូនកងកម្លាំងទ័ពអាកាស Royal Airfighter Typhoons ទៅចូលរួមក្នុងប្រតិបត្តិការពង្រឹងការការពារ និងការទប់ស្កាត់របស់អង្គការណាតូ នៅតាមបណ្តោយផ្នែកខាងកើត។

កងកម្លាំងនេះនឹងដំណើរការចេញពីមូលដ្ឋាន RAF Coningsby ក្នុងទីក្រុង Lincolnshire ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបេសកកម្មហោះឆ្វែលប្រទេសប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

កងយន្តហោះនេះ នឹងត្រូវបានអមដោយយន្តហោះចាក់ប្រេងលើអាកាសនៃមូលដ្ឋាន RAF Voyager និង RAF Brize Norton ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ទន្ទឹមនោះ ក៏មានការចូលរួមពីសម្ព័ន្ធមិត្តរួមមានយន្តហោះមកពីប្រទេសដាណឺម៉ាក បារាំង និងអាល្លឺម៉ង់ ក្នុងប្រតិបត្តិការនេះផងដែរ។

កាលពីថ្ងៃទី ១២ ខែកញ្ញា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការពង្រឹងមួយឈ្មោះថា “Sentry” ផ្ដោតលើភាគខាងកើត ដែលជាលទ្ធផលនៃការពិគ្រោះយោបល់លើមាត្រាទី ៤ នៃសន្ធិសញ្ញាណាតូ កាលពីថ្ងៃទី ១០ ខែកញ្ញា តាមសំណើរបស់ប្រទេសប៉ូឡូញ ពាក់ព័ន្ធនឹងឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក (UAVs) ឈ្លានពានដែនអាកាស ដោយអះអាងថាជាទង្វើរុស្ស៊ី៕

ដោយ៖ ពេជ្រ                                

Written by 

Related posts

Leave a Comment