យុវជនចំនួន១២០រូប ទទួលបានការបណ្តុះបណ្តាលជំនាញបដិសណ្ឋរកិច្ច ហូកា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហួត ហាក់មរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឋគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានកសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) រៀបចំបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់យុវជនចំនួន ១២០រូប ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំក្រោមការគាំទ្រហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

ពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញការិយាល័យ និងជំនាញគេហកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ទេព ភិយ្យោរិន្ទ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហាន កុសល អភិបាលរងតំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឧកញ៉ា ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់មន្ទីអង្គភាពជុំវិញខេត្តកំពង់ធំ គ្រូបង្គោល សិក្ខាកាមហូកា និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពង់ធំប្រមាណ២០០នាក់ផងដែរ។

វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃកម្មវិធីពង្រីកវិសាលភាពកម្មវិធីបណ្តុះបណ្តាល ហូកា មកកាន់ខេត្តកំពង់ សំដៅពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបើកច្រកសិក្សាពេញមួយជីវិតដល់អ្នកជំនាញទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ផងដែរ។

Written by 

Related posts

Leave a Comment