បន្ទាយមានជ័យ៖ប្រជាពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាតចំនួន ៣៣៦គ្រួសារ មកពី២៧ភូមិ លើ៥សង្កាត់ នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្ត កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុង ប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត បានឲ្យដឹងថា គ្រួសារក្រីក្រដែលមានជីវភាពខ្វះខាត ទាំង៣៣៦គ្រួសារនេះ ពួកគាត់ធ្លាប់មានមុខរបរធ្វើការរកស៊ីទៅតាមបណ្ដោយព្រំដែនកម្ពុជាសៀម ក៏ប៉ុន្តែក៏ពួកចោរសៀមមានការបិទច្រកទៅពួកគាត់ជួបការលំបាកផ្នែកជីវ ហើយដោយពិនិត្យឃើញពីភាពជាក់ស្ដែង ទេីបសាខាកាកបាទក្រហមខេត្តផ្តល់នូវអំណោយមនុស្សធម៌ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាដែលពុំទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។
លោក ប្លែក វ៉ារី អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា រួមនឹងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាឯងជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ។

លោកបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចូលរួមជាកម្លាំងមហាសាមគ្គីជាធ្លុងមួយ ទប់ស្កាត់ការរុញច្រានពីព្រោះពួកចោរសៀមឈ្លានពានទឹកដីហើយក៏សូម ឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថាក្រោយការចូលជាធរមាននៃបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងកងទ័ពសៀមដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងច្បាស់លាស់ រឹងមាំគ្រប់យ៉ាងម៉ឺងម៉ាត់លើលក្ខខណ្ឌនៃបទឈប់បាញ់ក៏ប៉ុន្តែក៏ពួកចោរសៀមនៅតែបន្តរំលោភយកបន្លាលួសរាយ រួមទាំងការដេញប្រជាពលរដ្ឋធ្វើទុក្ខបុកម្នេញមិនឲ្យយើងបានសុខ នោះឡើយ។
សូមបញ្ជាក់ផងដែរថា អំណោយដែលបានយកមកផ្តល់ជូនដល់បងប្អូនពីពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិមួយកេស ទឹកសុីអុីវ១យួរ មុង១ ភួយ១ និងថវិកាមួយចំនួន។




