ផ្លូវការ៖ Eriksen ចូលរួមជាមួយក្លិបអាល្លឺម៉ង់ ​ក្រោយចាកចេញពី Man Utd

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen បានចុះហត្ថលេខាជាមួយក្លឹប Wolfsburg បន្ទាប់ពីចាកចេញពីក្លឹបបិសាចក្រហម Manchester United ​កាលពីចុងរដូវកាលមុន។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Bundesliga ក្នុងកិច្ចសន្យាដែលមានរហូតដល់រដូវក្តៅឆ្នាំ 2027 ។

Eriksen បានបង្ហាញខ្លួន ១០៧ ប្រកួត និងស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងចំណោម ៣ រដូវកាលនៅ Old Trafford ដោយបានជួយ Man Utd ឈ្នះពានរង្វាន់ Carabao Cup ក្នុងឆ្នាំ ២០២៣ និង FA Cup ក្នុងឆ្នាំ ២០២៤ ។

Eriksen បាននិយាយថា “Wolfsburg គឺជាក្លឹបដំបូងរបស់ខ្ញុំនៅក្នុង Bundesliga – ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតនៅក្លិបថ្មីនេះ។ ខ្ញុំជឿជាក់ថាយើងអាចសម្រេចបានអ្វីមួយរួមគ្នា”៕

Written by 

Related posts

Leave a Comment