Marmoush នឹងអវត្តមានការប្រកួត Manchester Derby ដោយសាររបួស

Manchester City នឹង​ត្រូវ​អវត្តមាន Omar Marmoush សម្រាប់​ការ​ប្រកួត Manchester Derby នៅ​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ​បាន​រង​របួស​ជង្គង់​ក្នុង​ការ​បំពេញ​កាតព្វកិច្ចឲ្យក្រុមជម្រើសជាតិ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី ៩ នៃការប្រកួតជម្រុះ World Cup ​ជាមួយនឹងក្រុម ប៊ូគីណាហ្វាសូដែលបានបញ្ចប់ដោយការស្មើដោយគ្មានគ្រាប់បាល់នៅក្នុងទីក្រុង Ouagadougou កាលពីថ្ងៃអង្គារ។Marmoush ដែលបានចូលរួមជាមួយ Man City ពី Eintracht Frankfurt ក្នុងតម្លៃ ៥៩ លានផោនក្នុងខែមករា។​

Man City បាននិយាយថាការស្កេនដំបូងនៅក្នុងប្រទេសអេហ្ស៊ីបបង្ហាញថា Marmoush នឹងខកខានការទៅលេងទល់នឹង Manchester United នៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕

Written by 

Related posts

Leave a Comment