រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ​  ចូលរួមកាន់​បិណ្ឌ​ទី៣​ នៅ​វត្ត​ គិរី​ជុំចំការខ្នុរ​ ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ​៖ស្របពេលនៃរដូវកាលពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ​ ដែលជាបុណ្យប្រពៃណីជាតិខ្មែរយើង​ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ​ ចាប់ពីថ្ងៃ១រោច​ ដល់ថ្ងៃ១៥រោច​ ខែភទ្របទ​ ដោយឡែកសម្រាប់វេណទី៣​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​  ដែលដឹកនាំដោយឯកឧត្តម​ អ៊ុ​ រាត្រី​ អភិបាលខេត្ត​ និងលោកជំទាវ​ និងមានការចូលរួម​ ពីសំណាក់ឯកឧត្តម​ ប្លែក​  វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ លោកជំទាវ​ អស់លោក​ លោកស្រី​ បានអញ្ជើញចូលរួមកាន់វេនទីបី​ នៃវត្តគិរីជុំ​ ចំការ​ខ្នុរ​ ស្ថិតនៅ​ ក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។

គោលបំណង​ ដែលយើង​ បានប្រារព្ធធ្វើបុណ្យកាន់បិណ្ឌ​ ក្នុងឱកាសនេះ​ ដើម្បីបង្សុកូល​ ឧទ្ទិសមហាកុសលថ្វាយប្រគេននោះជូនព្រះវិញ្ញាណក្ខន្ធ​ វិញ្ញាណ​ក្ខន្ធ​ មាតាបិតា​ បុព្វការីជនគ្រប់ជំនាន់​ ជីដូនជីតា​ មាតិកាទាំងប្រាំពីរសន្ដាន​ ចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ព​ ជនរួមជាតិ​ ដែលបានពលីជីវិត​ ក្នុងបុព្វហេតុជាតិ​ មាតុភូមិ​ ពីពួកចោរសៀមឈ្លានពានទឹកដីកម្ពុជា​ យេីង​ និងធ្វេីសង្គហទាន​ ដោយការចាត់ចែងគ្រឿងឧបភោគបរិភោគ​ តាមសមគួរ​ បេីមានការលេីសលប់​ អាចជូនដល់ជនភៀសសឹក​ ចាស់ព្រឹទ្ធាចារ្យ​ ជនពិការកុមារកំព្រាគ្មានទីពឹង​ និងជនងាយរងគ្រោះជាដើម ។

ឯកឧត្តម​ អ៊ុរាត្រីបានមានប្រសាសន៍លើកឡើងថា​ នៅក្នុងកាលៈទេសៈ​ ពីពួកសៀមឈ្លានពានទឹកដីរំលោភបទ​ ឈប់បាញ់​ យើងទាំងអស់គ្នា​ ទាំងព្រះសង្ឃទាំងគ្រហស្ថ​ ត្រូវបំផុសស្មារតីលើកកម្ពស់សាមគ្គីធម៌​ សង្គហធម៍​ ស្នេហាជាតិ​ ប្រកបដោយបញ្ញាញាណ​ ស្របតាមពុទ្ធឱវាទ។

ព្រះសង្ឃនិងពុទ្ធបរិស័ទគ្រប់រូប ជុំវិញតួនាទីភារកិច្ចរៀងរៀងខ្លួនឲ្យបានល្អលើកកម្ពស់​ ការប្រតិបត្តិ​ ធម៌​វិន័យចម្រើន​ ចម្រើន​គុណធម៌​ សំដៅលើកកម្ពស់សុខភាពផ្លូវកាយទាំងផ្លូវចិត្តពង្រឹងធនធានសង្គម​ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយ​ គ្រប់ការប្រឈមសម្រាប់ថែរក្សាសន្តិភាព​ បូរណភាពទឹកដ​​ រួមគ្នាអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើន​ ជា​ និរន្តរន៌។

គួរបញ្ជាក់ផងដែរថា​ ក្នុងវេនទីបីរបស់រដ្ឋបាលខេត្តក្នុងឱកាសនេះមាន​ ទេយ្យទាន​ ប្រគេនព្រះសង្ឃរួមមានអង្ករ​ ១០០គីឡូក្រាម​ មី៤កេស​ ត្រីខ៤យួរ​ ទឹកស៊ីអ៊ីវ៤យួរ​ ទឹកត្រី៤យួរ​ ទឹកក្រូច៤កេស​ ទឹកបរិសុទ្ធ៤កេស​ ថវិកាចំនួន​ ៤​ ៤០០​០០០រៀល​ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុងរួមមានបច្ច័យចង្ហាន់ចំនួន​ ១០០ដុល្លារ​ បច្ច័យកសាងចំនួន​ ៥០០ដុល្លារ​ និង​៤​ ៤០០​ ០០០រៀលហើយនឹងបច្ច័យបួនដល់ព្រះសង្ឃ​ ៣​ ១០០​ ០០០រៀល​ សរុបថវិកាទាំងអស់ចំនួនមួយ​ ១៥០០ដុល្លារសហរដ្ឋអាមេរិក​ និង​ ៧​ ១០០​ ០០០រៀល៕

Written by 

Related posts

Leave a Comment