ទោះបីជាក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ ប្រកួតមិនចាញ់ក្នុងពូល G ក៏ដោយ ប៉ុន្តែ U-23 កម្ពុជា អស់ឱកាសឡើងទៅវគ្គបន្តទៀតហើយក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2026 ក្រោយស្មើជាមួយអ៊ីរ៉ាក់ ០-០ កាលពីយប់មិញ។
ឆ្លងកាត់៣ប្រកួតកន្លងមក កម្ពុជា ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ លេខ២ ក្នុងពូល ខណៈអ៊ីរ៉ាក់ ឈរលេខ១ ក្រោយឆ្លងកាត់៣ប្រកួតមាន៧ពិន្ទុ៕
