តម្លៃប្រេងសកល ឡើងថ្លៃ នៅថ្ងៃនេះ   

តម្លៃប្រេងសកល បានហក់ឡើង នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីកាត់បន្ថយសង្វាក់ផ្គត់ផ្គង់ ដោយសារការរំពឹងទុកការធ្លាក់ចុះនៃតម្រូវការពិភពលោក។

ប្រេងឆៅ Brent បានកើនឡើង ២៣ សេន ឬ ០.៤ ភាគរយ ស្មើនឹង ៦៥.៧៣ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក កើនឡើង ២១ សេន ឬ ០.៣ ភាគរយ ស្មើនឹង ៦២.០៨ ដុល្លារ ក្នុងមួយបារ៉ែល។

ប្រេងទាំង ២ បានធ្លាក់ចុះ ២ ភាគរយ កាលពីថ្ងៃសុក្រ ដោយសារតម្រូវការថាមពលសកលធ្លាក់ចុះ។

OPEC+ ដែលជាអង្គភាពប្រទេសនាំចេញប្រេង បូកនឹងរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀត បានយល់ព្រមបង្កើនផលិតកម្មប្រេងចាប់ពីខែតុលា ខណៈដែលមេដឹកនាំអារ៉ាប៊ីសាអូឌីត ជំរុញឱ្យទទួលបានចំណែកទីផ្សារឡើងវិញផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment