នៅវេលាម៉ោង៨ យប់ថ្ងៃទី៣ ខែកញ្ញា រាត្រីសមោសរអបអរខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ក្រោមប្រធានបទ «សច្ចយុត្តិធម៌ប្រាកដជាឈ្នះ» បានរៀបចំធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំចិនមានលោក Xi Jinping ប្រធានរដ្ឋចិនជាដើម យុទ្ធជនជើងចាស់ដែលធ្លាប់ចូលរួមការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងតំណាងអ្នកទទួលបានគ្រឿងឥស្សរិយយស ព្រមនិងតំណាងប្រជាជននិងឥស្សរជនគ្រប់មជ្ឈដ្ឋានបានចូលរួមទស្សនាការសម្តែងសិល្បៈ ៕



