លោក Erdogan ព្រមានចាត់វិធានការក្ដៅ​ប្រឆាំងក្រុម​​ភេរវករ​ស៊ីរី

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា លោក នឹងចាត់វិធានការដើម្បីការពារសន្តិសុខជាតិ ប្រសិនបើមានការគំរាមកំហែងពីពួកភេរវករនៅក្នុងប្រទេសស៊ីរី ក៏ដូចជាពីគណបក្សពលករឃឺដ (PKK ដែលនៅក្រៅច្បាប់នៅក្នុងប្រទេសតួកគី) និងក្រុមពាក់ព័ន្ធ ។

លោកប្រធានាធិបតី Erdogan បាននិយាយថា ដើម្បីជាប្រយោជន៍ដល់សន្តិសុខជាតិ ទួរគី នឹងចាត់វិធានការប្រឆាំងអង្គការភេរវករទាំងអស់ ជាពិសេស PKK [និងក្រុមស៊ីរីដែលមានសម្ព័ន្ធភាព] និង IS (រដ្ឋអ៊ីស្លាម ដែលត្រូវបានទទួលស្គាល់ថាជាអង្គការភេរវករនៅក្នុងប្រទេសរុស្ស៊ី) ។

ខណប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងបង្កការគំរាមកំហែងដល់ប្រទេសទួរគី លោក Erdogan បានបញ្ជាក់ថា ទួរគី ជាប្រទេសមួយរបស់អង្គការណាតូ នឹងរារាំងការប៉ុនប៉ងរបស់ PKK និងអង្គភាពរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី។

 ទន្ទេមនោះ រដ្ឋបាលប្រធានាធិបតី បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភេរវករអាចចាប់យកគ្រប់ឱកាសទាំងអស់ ហើយយើងនឹងមិនអនុញ្ញាតឱ្យមានភាពទន់ខ្សោយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS ។

លោក Erdogan បានបន្ថែនថា ទួរគី គាំទ្រក្នុងការថែរក្សាបូរណភាពទឹកដី ឯកភាព និងរចនាសម្ព័ន្ធរបស់ស៊ីរីតាំងពីដើមដំបូងមក ហើយសហគមន៍អន្តរជាតិគួរតែសហការនៅក្នុងការរស់ឡើងវិញ និងការកសាងឡើងវិញរបស់ប្រទេសស៊ីរី។

 លោក​ ក៏​បាន​ចង្អុល​បង្ហាញ​ថា ទួរគី ​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទួរគី-អាមេរិក​ នៅលើ​គ្រប់​វិស័យ ។

គួរបញ្ជាក់ថា ស៊ីរី កំពុងធ្លាក់ក្នុងវិបត្តិបន្ទាប់ពីការរត់ចោលស្រុករបស់មេដឹកនាំលោក Assad ដោយសារកហរុមឧទ្ទាមផ្ដួលរលំរដ្ឋាភិបាល ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment