រញ្ជួយដីទាំងកណ្ដាលអធ្រាត្រនៅអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ២០​ នាក់​ និងរបួសជាង ១០០នាក់

មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា មនុស្សជាង ២០ នាក់ស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅជិតព្រំដែនជាមួយប៉ាគីស្ថាន។

ក្រុមមន្ត្រី បាននិយាយថា មនុស្សជាង ១១៥ នាក់រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងខេត្ត Nangarhar និង Kunar ។

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីនេះ មានជម្រៅ ៨ គីឡូម៉ែត្រ (៥ ម៉ាយ) វាយប្រហារនៅម៉ោង ២៣ និង ៤៧ នាទីយប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ។

ទន្ទឹមនោះ ក៏មានការរញ្ជួយ កម្រិត ៤.៥ និង ៥.២ រ៉ិចទ័រ ជាបន្តបន្ទាប់មក ផងដែរ។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈការព្រមានជាបន្តបន្ទាប់ សម្រាប់ខេត្តដែលងាយរងផលប៉ះពាល់។

ទោះជាយ៉ាងណា មកទល់ពេលនេះ ប៉ាគីស្ថាន ដែលនៅក្បែរខាងនៅមិនទាន់មានសញ្ញារញ្ជួយដីណាមួយត្រូវបានកត់សម្គាល់នៅឡើយ ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment