អ៊ីស្រាអ៊ែល បានបញ្ជាក់ពីការស្លាប់របសលោក Abu Obeida អ្នកនាំពាក្យក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា ដោយកងកម្លាំងខ្លួន។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz និងទីភ្នាក់ងារសន្តិសុខរបស់អ៊ីស្រាអែលលោក Shin Bet បានបង្ហាញការពេញចិត្ត ចំពោះសកម្មភាពរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ដោយថា ជាការសម្លាប់ដោយសមស្រប។
ទោះជាយ៉ាងណា ក្រុមហាម៉ាស មិនបានបញ្ជាក់ពីការស្លាប់របស់លោក Obeida នោះទេ។ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន អះអាងថា ជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើអគារលំនៅដ្ឋានមួយកន្លែង។
អ្នកកាសែតក្នុងស្រុក រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧ នាក់ស្លាប់ និង ២០ នាក់រងរបួសនៅក្នុងការវាយប្រហារនៅសង្កាត់ al-Rimal ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៃតំបន់ហ្គាហ្សា៕

ដោយ៖ ពេជ្រ