នៅវេលាម៉ោង២:០០នាទីរសៀលនេះ ក្រុមបាល់ទះវិសាខា តំណាងកម្ពុជា នឹងបន្តជួបជាមួយក្រុម Lao Ministry of Public Security តំណាងឡាវ ក្នុងកម្មវិធី 2025 International Police Volleyball Tournament នៅកីឡដ្ឋាន Military Zone 7 Indoor Stadium ប្រទេសវៀតណាម។
សូមជម្រាបថា ការប្រកួតទី១ ក្រុមបាល់ទះវិសាខា បានយកឈ្នះលើក្រុមម្ចាស់ផ្ទះវៀតណាម The Cong – Tan Cang ក្នុងលទ្ធផល ៣សិត១ (២៨-២៦, ២៥-២៣, ២២-២៥, ២៥-២១) ៕
